023 221 624 Monday – Saturday 8AM – 8 PM
Wednesday, 20 June 2018

The 2nd International Conference on Pharmacy, Malaysia

ការចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្តីពីការអប់រំ និងការស្រាវជ្រាវផ្នែកឱសថសាស្រ្ត របស់អាស៊ាន (ASEAN PharmNET 2017)
ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានដឹកនាំ បុគ្គលិក និងនិស្សិតផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន ០៨នាក់ ទៅចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្តីពីការអប់រំ និងការស្រាវជ្រាវផ្នែកឱសថសាស្រ្តរបស់អាស៊ាន (ASEAN PharmNET 2017) នៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គោលបំណងនៃសន្និសីទនេះគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការអប់រំ និងការស្រាវជ្រាវផ្នែកឱសថសាស្រ្ត ដើម្បីជាប្រយោជន៍ដល់ សហគមន៍ឱសថសាស្ត្រអាស៊ានទាំងមូល។ នៅក្នុងដំណើរទៅចូលរួមសន្និសីទនេះ ផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបាននាំយកនូវការស្រាវជ្រាវចំនួន ០៧ ទៅធ្វើបទបង្ហាញ ក្នុងនោះមានការស្រាវជ្រាវអំពីរុក្ខជាតិឱសថចំនួន ០៦ និងការស្រាវជ្រាវអំពីការអប់រំផ្នែកឱសថសាស្រ្តចំនួន ០១។ សមិទ្ធផលនៃការស្រាវជ្រាវនេះកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតផ្នែកឱសថសាស្រ្តចំនួន ៣០នាក់ នៃសាកលវិទ្យាល័យពុទ្ធសាស្រ្ត តាំងពីដើមឆ្នាំ២០១៧។
 

JoomShaper