023 221 624 Monday – Saturday 8AM – 8 PM
×

Error

JFolder: :files: Path is not a folder. Path: /home/puthisas/fhs.puthisastra.edu.kh/images/ph-discovery festival 2018

×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: images/ph-discovery festival 2018

Monday, 09 July 2018

ពិព័រណ៍ផលិតផលឱសថ ទស្សកិច្ចមន្ទីរពិសោធន៍ និងឱសថស្ថានបង្ហាញត្រាប់ ក្នុងកម្មវិធី

នៅថ្ងៃទី២៨ និង២៩ ខែមិថុនា ឆ្នាំ២០១៨ ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំ និងបង្ហាញសកម្មភាពជាច្រើន សម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យ ចូលមកទស្សនា។

ស្តង់តាំងពិព័រណ៍ផ្នែកឱសថសាស្ត្រ មានការបង្ហាញសកម្មភាពជាច្រើនដូចជា

-ការបង្ហាញការសិក្សាជំនាញឱសថសាស្រ្ត 

-ការបង្ហាញការស្រាវជ្រាវផ្នែកឱសថសាស្រ្ត 

-ការបង្ហាញកិច្ចសហប្រតិបត្តិការក្នុង និងក្រៅប្រទេសរបស់ផ្នែកឱសថសាស្រ្ត 

-ការតាំងបង្ហាញរុក្ខជាតិឱសថក្រៀម និងសំណាករុក្ខជាតិឱសថ

-ការតាំងបង្ហាញផលិតផលឱសថដូចជា៖ ថ្នាំគ្រាប់ ថ្នាំកាប់ស៊ុល ស៊ីរ៉ូ ជែល ក្រែម ប្រេងកូឡា ប្រេងដូងធម្មជាតិ ក្រែមប្រេងដូងធម្មជាតិ ប្រេងល្ងធម្មជាតិ និងតែម្រះ។

ទស្សនកិច្ចបន្ទប់ពិសោធន៍ផ្នែកឱសថសាស្ត្រ ដែលមានសកម្មភាពដូចជា៖

-ការបង្ហាញសកម្មភាពការផលិតស៊ីរ៉ូប៉ារ៉ាសេតាម៉ុល នៅក្នុងបន្ទប់ពិសោធន៍ផលិតឱសថ

-ការបង្ហាញសកម្មភាពការរកបរិមាណជាតិស្ករក្នុងឈាម នៅក្នុងបន្ទប់ពិសោធន៍វេជ្ជជីវសាស្រ្ត

-ការបង្ហាញសកម្មភាពការរកប៉ារ៉ាស៊ីត បាក់តេរី ការរៀបចំថ្នាលបណ្តុះបាក់តេរី និងដំណើរការពិនិត្យឈាម នៅក្នុងបន្ទប់ពិសោធន៍វេជ្ជជីវសាស្រ្ត

-ការញែកកាចុង និងអាញ៉ុង ក្នុងសូលុយស្យុង នៅក្នុងបន្ទប់ពិសោធន៍គីមីវិភាគ

-ការទាញយកអាស៊ីតស៊ីទ្រិចពីក្រូចឆ្មារ នៅក្នុងបន្ទប់ពិសោធន៍គីមីសរីរាង្គ និងទស្សនកិច្ចឱសថស្ថានបង្ហាញត្រាប់(Simulated Pharmacy) ដែលមានបង្ហាញការផ្តល់ឱសថជូនអ្នកជំងឺ ការវាយតម្លៃវេជ្ជបញ្ជា ការផ្តល់ប្រឹក្សា ការពិគ្រោះជំងឺ និងការគ្រប់គ្រងឱសថស្ថាន។

{gallery}ph-discovery festival 2018:::0:0{/gallery}

 

JoomShaper