023 221 624 Monday – Saturday 8AM – 8 PM
Wednesday, 06 September 2017

ពិធីស្វាគមន៍ គ្រូដឹកនាំកម្មសិក្សា និងនិស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដោយព្រឹទ្ធបុរស មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ខន កេន ប្រទេសថៃ

និស្សិតឱសថសាស្រ្ត សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន១២នាក់ នឹងចុះកម្មសិក្សារយៈពេលមួយខែ នៅសាកលវិទ្យាល័យ ខន កេន ប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមជំនាញផ្សេងៗដូចជាឱសថស្ថានសហគមន៍ ឱសថស្ថានមន្ទីរពេទ្យ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ។ កំឡុងពេលអញ្ជើញមកដល់សាកលវិទ្យាល័យ ខន កេន គ្រូដឹកនាំកម្មសិក្សា និងនិស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយ ព្រឹទ្ធបុរស មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ខន កេន។

JoomShaper