023 221 624 Monday – Saturday 8AM – 8 PM
Friday, 22 June 2018

ពិធីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត ឆ្នាំ២០១៨

ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំ “ពិធីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត” សម្រាប់និស្សិតឱសថសាស្រ្ត ជំនាន់ទី២ នៅសណ្ឋាគារជូលីណា។
ពិធីបញ្ចប់ការសិក្សានេះ ត្រូវបានរៀបចំដោយមានការចូលរួមពីលោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរស មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាតំណាងគណៈកម្មការប្រតិបត្តិនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោក លោកស្រី ជាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកផ្នែកឱសថសាស្រ្ត មាតាបិតា និងអាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ។ នាពេលព្រឹក មានការចែករំលែកបទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់ព្រឹទ្ធបុរស សាស្រ្តាចារ្យ មាតាបិតា ឱសថការីរៀមច្បង ពិសេសបុគ្គលជោគជ័យក្នុងវិជ្ជាជីវៈឱសថសាស្រ្ត ជូនដល់និស្សិត។ ក្រៅពីនោះ ក៏មានការច្រៀងចម្រៀងរំលឹកគុណមាតាបិតា និងសាស្រ្តាចារ្យ ព្រមទាំងមានការចែកវិញ្ញាបនបត្រឱសថការីជូនដល់និស្សិតជ័យលាភីទាំងអស់ផងដែរ។ នៅពេលល្ងាចមានការបរិភោគអាហារសាមគ្គី និងកម្មវិធីកំសាន្តជាច្រើនដោយមានការចូលរួមពីសាស្រ្តាចារ្យបង្រៀន អ្នកឧបត្ថម្ភកម្មវិធី និងអតីតឱសថការីជាដើម។
 
On 09th June 2018, University of Puthisastra (UP) prepared an event called “Graduation Day” for batch 02 pharmaceutical students at Juliana Hotel with participation from Dr. Chea Sin, Dean of Faculty of Health Sciences and representative of UP steering committee, department management team, lecturers, pharmacy staffs, parents, and alumni students. In the morning, there was experience and advice sharing from the dean, lecturers, parents, and alumni students to the students. Then, students sang a gratitude song to parents, lecturers and friends for their dedication and hard working to support them. The event was finished by certificate handover ceremony at the end of morning agenda. In the evening, students prepared a Prom Night party with participation from lecturers, sponsors, and alumni students.
 

JoomShaper