023 221 624 Monday – Saturday 8AM – 8 PM
Wednesday, 20 June 2018

ទស្សនាចរខេត្តកោះកុង (Koh Kong Round)

Read 66 times
លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានដឹកនាំសាស្រ្តាចារ្យ និងនិស្សិតផ្នែកឱសថសាស្រ្ត ឆ្នាំទី៥ ជំនាន់ទី៣ សរុបចំនួន៨៥នាក់ ចុះធ្វើការស្រាវជ្រាវ និងធ្វើការងារសហគមន៍ នៅខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
ក្នុងរយៈពេល៤ថ្ងៃ ក្រុមការងារផ្នែកឱសថសាស្រ្ត និងនិស្សិតផ្នែកឱសថសាស្រ្ត បានធ្វើសកម្មភាពជាច្រើនដូចជា៖
១) អប់រំសុខភាពសហគមន៍ ស្តីពីជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺរលាកក្រពះ ជូនដល់ប្រជាពលរដ្ឋទូទៅចំនួន៧០នាក់ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
២) អប់រំសុខភាពស្តីពីការលាងដៃ ការដុសធ្មេញ និងចែកអំណោយសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន៧០នាក់ ក្នុងសាលាបឋមសិក្សាវត្តត្រពាំងរូង ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
៣) ធ្វើការស្រាវជ្រាវអំពីឥរិយាបទក្នុងការស្វែងរកសេវាសុខាភិបាល ការប្រើប្រាស់ឱសថដោយខ្លួនឯង ការប្រើប្រាស់ឱសថជំងឺទឹកនោមផ្អែម ការស្វែងយល់ពីតួនាទីរបស់របស់ឱសថការី និងការប្រើប្រាស់ឱសថបូរាណក្នុងការព្យាបាលជំងឺ។
៤) ប្រមូលផ្នែករុក្ខជាតិឱសថ នៅក្នុងស្រុកកោះកុង ខេត្តកោះកុង ដើម្បីធ្វើសំណាករុក្ខជាតិ និងយកស្រាវជ្រាវបន្តនៅសាកលវិទ្យាល័យ។
៥)ទស្សនកិច្ចសិក្សាមន្ទីរពេទ្យដើម្បីស្វែងយកពីការគ្រប់គ្រងមន្ទីរពេទ្យ ការគ្រប់គ្រងឃ្លាំងឱសថ ការគ្រប់គ្រប់ឱសថស្ថានមន្ទីរពេទ្យ ការគ្រប់គ្រងមន្ទីរពិសោធវេជ្ជសាស្រ្ត និងការគ្រប់គ្រងមជ្ឈមណ្ឌលផ្ដល់ឈាម នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។
ក្រុមការងារផ្នែកឱសថសាស្រ្ត និងនិស្សិតឱសថសាស្រ្ត ឆ្នាំទី៥ ជំនាន់ទី៣ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំត្រពាំងរូង មន្ទីរសុខាភិបាលខេត្តកោះកុង មន្ទីរពេទ្យខេត្តកោះកុង និងសាលាបឋមសិក្សាវត្តត្រពាំងរូង ដែលបានអនុញ្ញាត និងសហការយ៉ាងជិតស្និតក្នុងការរៀបចំកម្មវិធីនេះឡើង។ លើសពីនេះទៀត ក៏សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សហគ្រាសផលិតឱសថ ជា ចំណាន និងបណ្ណាគារសន្តិភាព ដែលបានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ។
 

JoomShaper