023 221 624 Monday – Saturday 8AM – 8 PM
Friday, 27 July 2018

ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល(NHQC)

នៅថ្ងៃទី១១ និង១២ ខែកក្កដា ឆ្នាំ២០១៨ និស្សិតឱសថសាស្រ្ត ឆ្នាំទី៣ ជំនាន់ទី៥ ចំនួន១១១នាក់ បានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល(NHQC)។ នៅក្នុងទស្សនកិច្ចសិក្សានេះដែរ និស្សិតទាំងអស់ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអនុសាសន៍យ៉ាងច្រើន ពីលោក ទេព កីឡា នាយកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល ព្រមទាំងការបង្ហាត់បង្ហាញ និងពន្យល់ណែនាំយ៉ាងក្បោះក្បាយទាំងនៅក្នុងផ្នែកPhysico- Chemistry និងផ្នែកMicrobiologyពី លោកនាយករង និងមន្រ្តីផ្សេងៗទៀត។ ចំណេះដឹង និងបទពិសោធន៍ដែលនិស្សិតទទួលបានរួមមាន៖
1) អង្គការលេខរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
2) ទស្សនៈវិស័យ និងបេសកកម្មរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
3) លំហូរការងារនៅក្នុងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
4) បទបញ្ជាផ្ទៃក្នុងទូទៅនៅក្នុងមន្ទីរពិសោធន៍
5) ប៉ារ៉ាមែត្រ និងវិធីសាស្រ្តផ្សេងៗដែលប្រើប្រាស់ក្នុងការត្រួតពិនិត្យគុណភាពឱសថទាំងក្នុងផ្នែកPhysico- Chemistry និងផ្នែកMicrobiology
6) ការប្រើប្រាស់ម៉ាស៊ីន ឧបករណ៍ និងសម្ភារពិសោធន៍គុណភាពឱសថ
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំដើម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្ដីនៅសាកលវិទ្យាល័យ ទៅនឹងការអនុវត្តជាក់ស្តែង។
 
On 11th and 12th July 2018, 111 5th generation Pharmaceutical students, who are studying in 3rd year of Bachelor Degree of Pharmacy, visited National Health Products Quality Control Center (NHQC). In this study tour, the students were warmly welcomed by Mr. Tep Keila, Director of NHQC and clearly taught and explained in the subject of Physico-chemistry and Microbiology by Deputy Director and other officials. The knowledge and the experiences that students got from this study tour are:
1) Organization chart in NHQC
2) Vision and mission of NHQC
3) Overall work flow in NHQC
4) Laboratory rules practiced in NHQC
5) Test Parameter and other test methods used in NHQC
6) The use of machines and equipment in NHQC
This study tour allowed students to see how the knowledge they learnt at the university is applied in the real practice.
 
 
 
JoomShaper