023 221 624 Monday – Saturday 8AM – 8 PM
Monday, 09 July 2018

គម្រោងស្រាវជ្រាវប៉ារ៉ាស៊ីតនៅតាមសហគមន៍លើកទី២

នៅថ្ងៃអាទិត្យ ៤រោច ខែបឋមសាធ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ លោកបណ្ឌិតឱសថសាស្ត្រឯកទេស ជា ស៊ីន លោកសាស្ត្រាចារ្យ កេតុ វណ្ណសិទ្ធិ៍ សាស្ត្រាចារ្យជំនាញប៉ារ៉ាស៊ីតសាស្ត្រ និងបុគ្គលិកផ្នែកឱសថសាស្ត្រ បានដឹកនាំនិសិ្សតឱសថសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី ៥ ចុះធ្វើគម្រោងស្រាវជ្រាវប៉ារ៉ាស៊ីត នៅសាលាបឋមសិក្សាផ្ចិកជ្រុំ ស្ថិតក្នុងភូមិផ្ចិកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
 
 
គម្រោងនេះត្រូវបានរៀបចំឡើងដោយផ្ទាល់ពីនិស្សិតឱសថសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី ៥ក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតប្រើចំណេះដឹង និងជំនាញប៉ារ៉ាស៊ីតសាស្ត្រដែលបានសិក្សានៅសាកលវិទ្យាល័យ នាឆ្នាំទី៣ ទៅអនុវត្តផ្ទាល់នៅក្នុងសហគមន៍ ជួយលើកកម្ពស់សុខភាពសហគមន៍ និងចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុមនិស្សិតក៏ប្រមូលទិន្នន័យដើម្បីធ្វើការស្រាវជ្រាវទាក់ទងនិងប៉ារ៉ាស៊ីតនៅក្នុងចំណោមសិស្សសាលាទាំងអស់នោះ។
 
On Sunday, 1st July, 2018, Dr. Chea Sin, Professor Ket Vansith, lecturers specialized in Parasitology, and Pharmacy Department staff led 5th Generation Pharmaceutical Students, who study in year 3, to  Pcheouk Chhrom Primary school located in Kampong Speu Province to implement the 2nd Parasitology Community Project .
 
This project was organized by the 5th Generation Pharmaceutical Students in order to provide students with the opportunity to practice the knowledge and skills that they have learnt in the third year of their study in the real community, to promote community health, and provide stationery to the primary school students. At the same time a research on parasitology among children at that school was also conducted.
 
 
 
JoomShaper