023 221 624 Monday – Saturday 8AM – 8 PM
Monday, 10 September 2018

កិច្ចប្រជុំស្តីអំពី ការអនុវត្តប្រព័ន្ធ Sala University

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ផ្នែកឱសថសាស្រ្ត ផ្នែកវេជ្ជសាស្រ្ត និងការិយាល័យសិក្សា នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំកិច្ចប្រជុំស្ដីអំពី “ការអនុវត្តប្រព័ន្ធ Sala University” ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យចំនួនប្រមាន២០នាក់ នៅក្នុងបន្ទប់ប្រជុំH06។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិគ្រោះយោបល់លើការអនុវត្តប្រព័ន្ធបច្ចេកទេសព័ត៌មានវិទ្យា Sala University លើការគ្រប់គ្រងវត្តមាន និងពិន្ទុ ចំពោះនិស្សិតថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត និងថ្នាក់វេជ្ជបណ្ឌិត ឆ្នាំទី៣ នៅក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ។ ផ្នែកឱសថសាស្រ្ត ផ្នែកវេជ្ជសាស្រ្ត និងការិយាល័យសិក្សា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានចូលរួមរបស់លោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ និងការចូលរួមផ្តល់យោបល់យ៉ាងច្រើនកុះករ។
 
JoomShaper