023 221 624 Monday – Saturday 8AM – 8 PM
Friday, 22 June 2018

ការស្ទង់មតិអំពីភាគរយ មានការងារធ្វើនៃនិស្សិតឱសថសាស្រ្ត ជំនាន់ទី២

ការស្ទង់មតិមួយដែលធ្វើនៅថ្ងៃបញ្ចប់ការសិក្សាបានបង្ហាញថា និស្សិតឱសថសាស្រ្ត ជំនាន់ទី២ ៧៧.៤២ភាគរយ មានការងារធ្វើ។ ក្នុងចំណោមនិស្សិតមានការងារធ្វើ, ៤០.២៨ភាគរយ ធ្វើការក្នុងឱសថស្ថានឯកជន, ១៣.៨៩ភាគរយ ធ្វើការក្នុងក្រុមហ៊ុនឱសថ, ១២.៥០ភាគរយ ធ្វើការក្នុងឱសថស្ថានមន្ទីរពេទ្យ, ១២.៥០ភាគរយ ធ្វើការក្នុងវិស័យអប់រំ, ១១.១១ភាគរយ បើកមុខរបរខ្លួនឯង, ៤.១៧ភាគរយ ធ្វើការក្នុងរោងចក្រផលិតឱសថ, ២.៧៨ភាគរយ ធ្វើការក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ, ២.៧៨ភាគរយទៀត ធ្វើការក្នុងស្ថាប័នផ្សេងៗ។ សព្វថ្ងៃនេះ និស្សិតទាំងនោះកំពុងបម្រើការងារតាមស្ថាប័ននានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរាជធានីភ្នំពេញមានចំនួន៩៣.០៦ភាគរយ និងតាមបណ្ដាខេត្តមានចំនួន៦.៩៤ភាគរយ (កំពង់ចាម ត្បូងឃ្មុំ សៀមរាម និងកំពត)។ ដោយឡែក ក្នុងចំនោមអ្នកមិនទាន់មានការងារធ្វើ និស្សិត៣៨.១០ភាគរយ កំពុងត្រៀមបើកឱសថស្ថានខ្លួនឯង, និស្សិត២៣.៨១ភាគរយ ជាមេផ្ទះ កំពុងមានផ្ទៃពោះ និងសម្រាល, និស្សិត២៣.៨១ភាគរយ កំពុងស្វែងរកការងារដែលត្រូវនឹងចំនង់ចំណូលចិត្តខ្លួនឯង, និស្សិត៩.៥២ភាគរយ កំពុងត្រៀមខ្លួនប្រឡងក្របខ័ណ្ឌ និងសិក្សាបន្ត និងនិស្សិត៤.៧៦ភាគរយ មានហេតុផលផ្សេងៗទៀត។
 
A survey conducted on the Graduation Day showed that 77.42% of pharmaceutical students were employed and they worked in different fields. The percentages of students, who worked in community pharmacies, pharmaceutical companies, hospital pharmacies, educational field, self-employed business, pharmaceutical industries, medical and quality control laboratories, and other institutions, were 40.28%, 13.89%, 12.50%, 12.50%, 11.11%, 4.17%, 2.78% and 2.78% respectively. They are currently employed, work or run business in Phnom Penh (93.06%) and other provinces such as Kandal, Kampong Cham, Tboung Khmum, Siem Reap and Kampot (6.94%).
 
Among students who are unemployed; 38.10% preparing to open pharmacies; 23.81% being housewife, pregnancy, and delivery; 23.81% finding job which meet their preferences, 9.52% preparing to take national employment exam and continue higher education, and 4.76% for other reasons.

JoomShaper