023 221 624 Monday – Saturday 8AM – 8 PM
Monday, 10 September 2018

កម្មសិក្សារយៈពេលពីរខែនៅក្នុងឱសថស្ថានសហគមន៍

ចាប់ពីឆ្នាំសិក្សា២០១៧-២០១៨នេះទៅ និស្សិតឱសថសាស្រ្ត ឆ្នាំទី៤ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទាំងអស់ តម្រូវឱ្យចុះកម្មសិក្សារយៈពេលពីរខែនៅក្នុងឱសថស្ថានសហគមន៍ដែលស្ថិតនៅតាមរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ មុនពេលចុះកម្មសិក្សា និស្សិតទាំងអស់ តម្រូវឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល១៥ម៉ោង ដោយផ្តោតសំខាន់លើជំនាញគ្រប់គ្រង និងជំនាញគ្លីនីកនៅក្នុងឱសថស្ថាន និងត្រូវចុះអនុវត្តនៅក្នុងឱសថស្ថានបង្ហាញត្រាប់របស់សាកលវិទ្យាល័យ ព្រមទាំងធ្វើតែសសមត្ថភាពជាប់ ទើបអាចមានសិទ្ធិចុះធ្វើកម្មសិក្សា។ ការចុះកម្មសិក្សានៅក្នុងឱសថស្ថានសហគមន៍នេះ នឹងជួយពង្រឹងចំណេះដឹង ជំនាញ និងអាកប្បកិរិយារបស់និស្សិតឱសថសាស្រ្ត ក្នុងនាមជាឱសថការីនាថ្ងៃអនាគត់។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក-លោកស្រី និងឱសថការីដែលជាម្ចាស់ឱសថស្ថានទាំងអស់ ក្នុងការដែលអនុញ្ញាតឱ្យនិស្សិតឱសថសាស្រ្ត បានចុះកម្មសិក្សានៅក្នុងឱសថស្ថានសហគមន៍។ ការលះបង់របស់លោក-លោកស្រី និងឱសថការីទាំងអស់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងព្រះរាជាណាចក្រកម្ពុជា។
 
From the academic year 2017-2018, year 4 pharmaceutical students at University of Puthisastra (UP) are required to do community pharmacy internship for two months in Phnom Penh and other provinces in Cambodia. Prior to the internship, students are required to undergo 15-hour training focusing on management and clinical skills in community pharmacies, to practice in simulated pharmacy, and to pass competency testing. The community pharmacy internship will strengthen the knowledge, skills and attitudes of students as future pharmacists. UP would like to thank you to all pharmacy owners and pharmacists for allowing our students to do internship in the community pharmacies. Your dedication will contribute to the development of human resources in our country.
 
JoomShaper