Nursing students went to promote health education at community

English

Year-three-nursing students went to promote health education in community located at Sangkat Prek Thmey, Khan Chbar Om Pov.  Sixty-two students divided in to eight groups, each group consists of six members as well as two team leaders.

Moreover, the purpose of creating these groups is to share responsibilities individually in order to promote health education in different parts as below:
  • Group 1: Diarrhea
  • Group 2: Hepatitis
  • Group 3: Typhoid fever
  • Group 4: Kidney stone
  • Group 5: Arthritis
  • Group 6: Hypertension
  • Group 7: Diabetes Mellitus
  • Group 8: Gastritis

The purposes of this project are:
  • Apply what they have learned in the class with patients in real situations
  • Research people’s health condition and find out the health’s problems in the  community
  • Prepare the practice process to figure out the problems in the community
  • Strengthen the basic knowledge of nursing role in term of taking care the community’s health
  • Strengthen community knowledge and skills in term of professional care leadership

The Community Project aimed to educate health education at Preak Thmey Mouy I, Sangkat Preak thmey I, Khan Chbar Om Pov, where a number of people are approximately 713 families equal to 3029 people. This village is 30 kilometers far from University of Puthisastra.

promoting-health-education-1

Through these activities, all students could use all their knowledge to help people in community as they could learn more about new knowledge and experience in term of additional understandings about health problems that people are facing, observing their concerns to be consulted, and advising how to seek for a good health service.

Furthermore, the most important thing is students were provided opportunity, which is very useful for their future career, to work closely with all people. Obviously, they could learn how to communicate with the new environment (the community that they are working on) in order to build enough ability to fulfill the needs of patients immediately.

promoting-health-education-13

University of Puthisastra strongly hopes that after finishing this internship, all students will get more new knowledge and experiences in order to be well-prepared for new academic year as well as career goal in the future.

ភាសាខ្មែរ


ថ្មីៗនេះនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្នាំទី៣ បានចុះទៅអប់រំសុខភាពដល់ប្រជាជននៅសហគមន៍ សង្កាត់ព្រែកថ្មីមួយ ខណ្ឌច្បារអំពៅ។ក្នុងនោះមានការចួលរួមពីសំណាក់ប្អូនៗនិស្សិតចំនួ​ន ៦២ នាក់ ដែលក្នុងនោះនិស្សិតទាំងអស់ត្រូវបានបែងចែកជា ០៨  ក្រុម ក្នុងក្រុមនីមួយៗមានសមាជិកចំនួន ០៦ រូប និង មានប្រធានក្រុមចំនួន ០២ រូប។ទន្ទឹមនឹងនេះផងដែរ គោលបំណងនៃការបង្កើតជាក្រុមនេះគឺដើម្បីបែកចែកនូវតួនាទីក្នុងការអប់រំសុខភាព ពោលគឺក្រុមនីមួយទទួលខុសត្រូវផ្នែកផ្សេងៗខុសពីគ្នាដូចខាងក្រោមៈ 
  • ក្រុមទី១៖ ជំងឺរាគ
  • ក្រុមទី២៖ ជំងឺថ្លើម
  • ក្រុមទី៣៖ ជំងឺគ្រុនពោះវៀន
  • ក្រុមទី៤៖ ជំងឺគ្រួសក្នុងតម្រងនោម
  • ក្រុមទី៥៖ ជំងឺរលាកសន្លាក់
  • ក្រុមទី៦៖ ជំងឺលើសឈាម
  • ក្រុមទី៧៖ ជំងឺទឹកនោមផ្អែម
  • ក្រុមទី៨៖ ជំងឺរលាកក្រពះ

តាមរយៈកម្មសិក្សានេះមានគោលបំណងដើម្បីអោយនិស្សិត:
  • យកចំណេះដឹងដែលបានសិក្សាទៅអនុវត្តន៍ក្នុងស្ថានភាពជាក់ស្តែង។
  • ស្រាវជ្រាវស្ថានភាពសុខភាពរបស់ប្រជាជននិងរកអោយឃើញបញ្ហាសុខភាពនៅក្នុងសហគមន៍។
  • រៀបចំដំណើរការក្នុងការអនុវត្តន៍សំរាប់ដោះស្រាយបញ្ហាសុខភាពនៅក្នុងសហគមន៍
  • បង្កើនការយល់ដឹងពីចំនុចផ្តួចផ្តើមនៃតួនាទី​ជាគិលានុបដ្ឋាក​ក្នុងការថែទាំសុខភាពសហគមន៍។
  • បង្កើនចំនេះដឹងផ្ទាល់ខ្លួន ​និងជំនាញក្នុងសហគមន៍នៃភាពជាអ្នកដឹកនាំនៃវិជ្ជាជីវៈថែទាំ។

គម្រោងចុះសហគមន៍ដើម្បីអប់រំសុខភាពនេះ គឺចុះទៅភូមិព្រែកថ្មីមួយ សង្កាត់ព្រែកថ្មីមួយ ខណ្ឌច្បារអំពៅ ដែលមានប្រជាជនប្រមាណជាង ៧១៣គ្រួសារ ស្មើនឹង ៣០២៩នាក់។ ភូមិនេះមានចម្ងាយប្រហែលជា ៣០ គីឡូម៉ែត្រពី សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។
promoting-health-education-1


តាមរយៈសកម្មភាពនេះ និស្សិតទាំងអស់បានប្រើប្រាស់ចំណេះដឹងដែលខ្លួនមានទៅផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗដូចជា ការស្វែងយល់បន្ថែមទៀតអំពីបញ្ហាសុខភាពដែលប្រជាពលរដ្ឋទាំងអស់នៅទីនោះកំពុងតែប្រឈម ស្ទាបស្ទង់ពីកង្វល់សុខភាពដែលពួកគាត់បារម្ហ  ផ្តល់ដំបូន្មានក្នុងការស្វែងរកសេវាសុខភាពដ៏ត្រឹមត្រូវជាដើម។

លើសពីនេះទៅទៀត អ្វីដែលសំខាន់បំផុតនោះគឺនិស្សិតទាំងអស់មានឱកាសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែល មានប្រយោជន៍ទៅដល់ពួកគាត់នៅពេលដែលខ្លួនធ្វើការជាមួយនឹងអ្នកជម្ងឺនាពេលអនាគត។ ជាតួយ៉ាងពួកគាត់អាចរៀនសូត្រពីវិធីប្រាស្រ័យទាក់ទងជាមួយនឹងមជ្ឈដ្ឋានថ្មីពោលគឺសហគមន៍ដែលពួកគាត់ចុះទៅ ព្រមទាំងមានសមត្ថភាពអាចឆ្លើយតបបានភ្លាមៗទៅដល់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
promoting-health-education-13


សាកលវិទ្យាល័យពុទ្ធិសាស្ត្រសង្ឃឹមយ៉ាងមុតមាំថាបន្ទាប់ពីបញ្ចប់កម្មសិក្សា និស្សិតទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗនិងបទពិសោធន៍បន្ថែម ដើម្បីទុកជាទុននៅក្នុងការត្រៀមខ្លួនជាស្រេច សម្រាប់ឆ្នាំសិក្សា បន្ទាប់ ក៏ដូចជាគោលដៅអាជីពនាពេលអនាគតផងដែរ។
Read 520 times
JoomShaper