023 221 624 Monday – Saturday 8AM – 8 PM

UP Medical Family Trip 2016

កាលពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសាកលវិទ្យាល័យពុទ្ធិសាស្ត្រ​ និងនិស្សិតផ្នែកវេជ្ជសាស្រ្តគ្រប់ជំនាន់នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរួមគ្នារៀបចំដំណើរកំសាន្ត និងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យស្ទឹងហាវខេត្តព្រះសីហនុដែលមានសិស្សានុសិស្សចូលរួមទាំងអស់ចំនួន ៣០០នាក់។ ក្នុងកម្មវិធីសប្បុរសធម៌​ ក្រុមការងារសាកលវិទ្យាល័យ​ និងនិស្សិតផ្នែកវេជ្ជសាស្ត្រ​បានរៀបចំនូវសម្ភារៈមួយចំនួនដូចជា សម្ភារៈសិក្សា អង្ករវីតាមីន និងទឹកផ្លែឈើចែកជូនទៅដល់សិស្សានុសិស្ស ជាពិសេសក្រុមការងារក៏បានប្រគល់សម្ភារៈសិក្សា និងភេសជ្ជះប៉ូវកំលាំងទៅដល់លោកគ្រូ អ្នកគ្រូវិទ្យាល័យស្ទឹងហាវផងដែរ។

តាមរយៈសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ​ ក្រុមការងារសាកលវិទ្យាល័យ​ និងនិស្សិតផ្នែកវេជ្ជសាស្រ្តទាំងអស់ ក៏ដូចជាសិស្សានុសិស្សបានបង្ហាញនូវស្នាមញញឹម និងមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង។

សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមថ្លែងអំណរគុណដល់លោកនាយកវិទ្យាល័យស្ទឹងហាវដែលបាន អនុញ្ញាតនិង ស្វាគមន៍ក្រុមការងារសាកលវិទ្យាល័យ​ និងនិស្សិតផ្នែកវេជ្ជសាស្ត្រយើងយ៉ាងកក់ក្ដៅ ។

Read 205 times
JoomShaper