023 221 624 Monday – Saturday 8AM – 8 PM

10 Medical students intern in Khon Kaen University 2017

ការផ្លាស់ប្តូរបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗ បានក្លាយជាគោលដៅមួយដែលគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រចាត់ទុកជាអទិភាពចំបងដែលយើងនិងផ្តល់ឲ្យនិសិ្សតទទួលបានឱកាសនេះគ្រប់ៗគ្នា។ ការបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសមានគោលបំណង ដើម្បីឲ្យនិស្សិត ទទួលបានឱកាសក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលមានស្តង់ដា វិស័យសុខាភិបាលខ្ពស់ ដើម្បីឲ្យនិសិ្សតអាចអភិវឌ្ឍ សម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ និងដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត និងជាការចូលរួមដើម្បីកសាងទំនុកចិត្តប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលនាថ្ងៃអនាគត ចៀសវាងការចំណាកស្រុកទៅក្រៅប្រទេសក្នុងការព្យាបាលជំងឺ។

p1bbfjp5401g5b54i1h02q0b5cm8

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំបញ្ជូននិស្សិតផ្នែក វេជ្ជសាស្ត្រចំនួន ១០នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ រយៈពេល ០៣ សប្តាហ៍។ នេះជាលើកទីបី ហើយ ដែលនិសិ្សតផ្នែក វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen។

p1bbfjp53vbvb1fnt1h1bm4n1sro5

 គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំសិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូន និស្សិតវេជ្ជសាស្ត្រចំនួន ៥៥នាក់ ចុះកម្មសិក្សានៅក្រៅប្រទេស ក្នុងនោះនៅប្រទេស កូរ៉េ Ajou University (២នាក់) សិង្ហបូរី National University of Singapore (១នាក់) ម៉ាឡេស៊ី University of Malaya (៥នាក់) និងថៃ រួមមាន សាកលវិទ្យាល័យ Khon Kaen (៣៣នាក់) សាកលវិទ្យាល័យ Chiang Mai (៦នាក់) សាកលវិទ្យាល័យ Mahidol (៨នាក់)។ ដូចដែលបានបញ្ជាក់ជូនខាងលើ សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សានៅបរទេសសម្រាប់ពង្រឹងសមត្ថភាពនិងអាជីពរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាពខ្ពស់នាពេលអនាគត៕

 

Read 136 times
JoomShaper