023 221 624 Monday – Saturday 8AM – 8 PM

UP Medical Family Trip “Charity, Health Education and Team Building” 2016

 

English

On October 22 and 23, 2016, all generations of UP medical students organized UP Medical family trip project with the titled “Charity, Health Education and Team Building”. 

The purposes of this project were: 
- To increase the knowledge and skills in health education 
- To share experiences among each other 
- To build the culture of sharing
- To make the team united and work in team 
- To build good relationship between juniors and seniors
This two-day event was conducted in Sihanouk Province; About 300 of medical students from all generations joined this event. Three main activities were focused in this event. The charity and health Education took place on the first day. And on the second day, team building activity was organized. 
This event was financially and emotionally supported by University of Puthisastra, Samaki Medical Laboratory, Bacchus Energy drink, Mr. Pheng Vannak and medical students who participated in this event.

Health Education

UP Medical Family Trip 1

Medical Students prepared the posters with short messages to educate primary, secondary and high school students at Steung Hav High School. 
Many health topics of were introduced for different target groups:
- Primary School Students
Hands washing, nutrition and teeth brushing were educated to primary school students who are from grade 1 to 3.

- Secondary School Students
Students were educated about first-aid during electric shock, drowning and snack bite as these sometimes happens in their lives

Charity

UP Medical Family Trip 2

Medical Students prepared some vitamin rice, soft drink and study materials such as books, pens, pencils, erasers, folder for all target students at Steung Hav High School. 
Moreover, ball, A4 papers, soft drink, vitamin rice and posters were given to with school director as donation.

Team Building

UP Medical Family Trip 3

All medical students were assigned to play different team work games. Team building games played during that event was Wheels century outdoor, Pipeline, Sack race/ Jump sack race, Magic shoes …etc. All these games not only created team work, but also created a lot of fun.

After the event, medical students make a lot of recognition among different generations and they are more united. Moreover, they have a sense of team work and develop culture of sharing.

ភាសាខ្មែរ

នៅថ្ងៃទី ២២ និង ២៣ ខែតុលា ឆ្នាំ ២០១៦ និស្សិត ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរួមគ្នាបង្កើតដំណើរកម្សាន្តមួយដែលមានឈ្មោះថា កម្មវិធី សប្បុរសធម៌ ការអប់រំសុខភាពសហគមន៏ និង ការរឹតចំណងមិត្តភាព។ 
គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្ដល់ឱកាសដល់និស្សិតបានបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ និងបង្កើនសមត្ថភាព ថែមទាំងជួយបណ្ដុះគំនិតឲ្យនិស្សិតរួបរួមគ្នាតាមរយៈការធ្វើការងារជាក្រុម។ ម្យ៉ាងទៀតកម្មវិធីនេះ\ក៍មានគោលបំណងឲ្យនិស្សិតបង្កើតនូវ វប្បធម៌ចែករំលែករវាងគ្នាទៅវិញទៅមក។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ កម្មវិធីដំណើរកម្សាន្តនេះ មានគោលបំណងបង្កើតឲ្យមាន ទំនាក់ទំនងល្អ និងកាន់តែមានភាពជិតស្និតរវាងមិត្តរួមជំនាន់ រវាងសិស្សច្បងនិងសិស្សប្អូន នៅក្នុងផ្នែកវេជ្ជសាស្រ្ត នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល របស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។ 
កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងរយៈពេល ១យប់ ២ ថ្ងៃ ដែលមានទីតាំងនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពី និស្សិតផ្នែកវេជ្ជសាស្រ្ត គ្រប់ជំនាន់ ប្រមាណ៣០០ នាក់។ កម្មវិធីនេះ អាចប្រព្រឹត្តិទៅបានយ៉ាងរលូន អាស្រ័យដោយមានការចូលរួមឧបត្ថម្ភគាំទ្រផ្នែកស្មារតី ធនធានសម្ភារ និង ធនធានថវិកាពីសំណាក់ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត មន្ទីរពិសោធន៏សាមគ្គីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង និងលោក ផែង វណ្ណៈ ព្រមទាំងនិស្សិតវេជ្ជសាស្រ្តគ្រប់ជំនាន់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីនេះមានសកម្មភាពសំខាន់បីធំៗ៖ កម្មវិធីអប់រំសុភាព កម្មវិធីសប្បុរសធម៌ និង ការរឹតចំណងមិត្តភាព។


កម្មវិធីអប់រំសុខភាព

UP Medical Family Trip 1

និស្សិតផ្នែកវេជ្ជសាស្ត្របានរៀបចំជាផ្ទាំងរូបភាពដែលបង្កប់នូវសារអប់រំខ្លីៗសំរាប់ធ្វើការអប់រំដល់ ប្អូនៗសិស្សានុសិស្ស បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ស្ទឹងហាវ។ 
ប្រធានបទមួយចំនួនដែលបានលើកឡើងដើម្បីផ្ដល់ជាសារអប់រំខ្លីៗដល់ពួកគាត់មានដូចជា ៖
ចំពោះសិស្សានុសិស្សកំរិតបឋមសិក្សាមានការបង្ហាញអំពី៖ 
ការធ្វើអនាម័យ ដូចជា របៀបលាងដៃ របៀបដុសធ្មេញ 
ការយល់ដឹងពី អាហាររូបត្ថម្ភ ចំពោះសិស្សានុសិស្សអនុវិទ្យាល័យមានការបង្ហាញអំពី៖
របៀបសង្គ្រោះបឋម ដែលក្នុងនោះមានដូចជា ការឆក់ខ្សែភ្លើង លង់ទឹក និងពស់ចឹកជាដើម។

កម្មវិធីសប្បុរសធម៌

UP Medical Family Trip 2

និស្សិតបានរៀបចំនូវសម្ភារសិក្សាមួយចំនួនដូចជា៖ ប៊ិច សៀវភៅ ខ្មៅដៃជ័រលុប សឺមី បិទជិត ព្រមជាមួយ អង្ករវីតាមីន ទឹកផ្លែឈើ ដើម្បីទុកចែកជូនដល់សិស្សានុសិស្សទាំងអស់នៃ វិទ្យាល័យស្ទឹងហាវ។
បន្ថែមពីនេះទៅទៀតក៏មានការរៀបចំផងដែរនូវសម្ភារៈមួយចំនួនដើម្បីជូនដល់ លោកនាយកសាលា ដែលក្នុងនោះមានដូចជា៖ បាល់ ក្រដាសរាម អង្ករវីតាមីន ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកំលាំង ព្រមទាំងផ្ទាំងរូបភាពដែលបានអប់រំហើយ។

ការរឹតចំណងមិត្តភាព

UP Medical Family Trip 3

ការចូលរួមលេងល្បែងកម្សាន្តរួមគ្នាជាក្រុម គឺជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីការរួបរួមគ្នា ក្នុងនោះដែរមានការលេងល្បែងកម្សាន្តជាច្រើនបានរៀបចំឡើងមានដូចជា ការដើរក្នុងតង់ ដើរលើក្រដាស លោតបាវ តបំពង់ ចាក់ទឹកបំពេញកែវដើម្បីផ្លុំប៉េងប៉ុង។ល។

ការលេងល្បែងកម្សាន្តទាំងនេះ មិនត្រឹមតែបានបញ្ជាក់ពីការសាមគ្គីគ្នាជាធ្លុងមួយដើម្បីដើរទៅដល់គោលដៅនោះទេតែវាថែមទាំងបង្ហាញពី ភាពសប្បាយរីករាយនិងការរឹតចំណងមិត្តភាពឲ្យកាន់តែមានភាពស្និតស្នាលថែមទៀត

សម្រាប់គម្រោង ១យប់២ថ្ងៃ បានបង្ហាញនូវការជួយគ្នាទៅវិញទៅមកយ៉ាងសស្រាក់សស្រាំដើម្បីអោយបានសម្រេចនូវគោលបំណងដែលបានចែងទុកដូចជា៖ 
១ បណ្ដុះនូវវប្បធម៌ចែករំលែកដែលអាចអោយគាត់កាន់តែយល់ច្បាស់អំពី គុណសម្បត្តិនៃ ការចែករំលែកនៅក្នុងសង្គម។
២ ការចុះអប់រំសុខភាពដល់សិស្សានុសិស្សដោយផ្ដល់នូវសារអប់រំខ្លីៗ ដែលអាចឲ្យពួកគាត់យល់ដឹងផ្ទាល់ពី ស្ថានភាពជាក់ស្ដែងនៃការអប់រំសុខភាព 
៣ ការកសាងនូវចំណងមិត្តភាពដ៏រឹងមាំ ទំនាក់ទំនងល្អ និងកាន់តែមានភាពជិតស្និតរវាងមិត្តរួមជំនាន់ សិស្សច្បងនិងសិស្សប្អូន។

UP Medical Family Trip 5

UP Medical Family Trip 6

 

Read 375 times
JoomShaper