023 221 624 Monday – Saturday 8AM – 8 PM
Monday, 20 February 2017

Nursing students' clerkship to Thailand

Read 240 times

 នាថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៧នេះសាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំបញ្ជូននិស្សិតផ្នែកគិលានុបដ្ឋាកចំនួន៨នាក់ឲ្យចុះកម្មសិក្សានៅក្រៅប្រទេសទៅសាកលវិទ្យាល័យKhon Kaen ព្រះរាជាណាចក្រថៃរយៈពេល០២សប្តាហ៍។ដំណើរចុះកម្មសិក្សានេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្តសម្រាប់និស្សិតផ្នែកគិលានុបដ្ឋាក។គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំសិក្សា២០១៥-២០១៦សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូននិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានដូចជានិស្សិតផ្នែកវេជ្ជសាស្រ្ត ទន្តសាស្រ្ត ឱសថសាស្រ្ត និង ផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ចុះកម្មសិក្សានៅក្រៅប្រទេសសរុបចំនួន ១៩២នាក់ ក្នុងនោះមានប្រទេស ជប៉ុន កូរ៉េ សិង្ហបូរី ម៉ាឡេស៊ី ថៃ និង វៀតណាម។ 

p1ba3r1um41p0tjuu112s1jn611hhf


សូមជម្រាបផងដែរថាការរៀបចំបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសនេះក្នុងគោលបំណង ដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលមានស្តង់ដាវិស័យសុខាភិបាលខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិ សម្រាប់ឲ្យនិសិ្សតអាចអភិវឌ្ឍសម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត ហើយចូលរួមកសាងទំនុកចិត្តប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលរបស់ខ្លួននិងអាចប្រកួតប្រជែងផ្នែកខាងគុណភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់នាថ្ងៃអនាគត ។ សាកលវិទ្យាល័យពុទ្ធសាស្ត្រ នឹងមានគម្រោងបញ្ជូននិស្សិតផ្នែកផ្សេងៗទៀត ឲ្យចុះកម្មសិក្សានៅក្រៅប្រទេស រយៈពេលខ្លី និងរយៈពេលវែងជាបន្តបន្ទាប់នាពេលខាងមុខនេះ។

JoomShaper