023 221 624 Monday – Saturday 8AM – 8 PM
Wednesday, 15 March 2017

Dentistry students intern at Khon Kaen University 2017

Read 295 times

ទន្តសាស្ត្រគឺជាផ្នែកមួយនៃ វិស័យសុខាភិបាល ដែលទទួលការបណ្តុះបណ្តាលរយៈ ៧ឆ្នាំ ដើម្បីក្លាយជាទន្តបណ្ឌិត មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់។ តាមរយៈការបណ្តុះបណ្តាលពោរពេញដោយ ឧបករណ៍ សំភារៈទំនើប សាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ ការចុះអនុវត្តផ្ទាល់ជាមួយអ្នកជំងឺនៅក្នុងគ្លីនីកធ្មេញ ការចុះសហគមន៍ ការសិក្សាស្រាវជ្រាវលើប្រធានបទថ្មីៗ ការចែករំលែកបទពិសោធន៍ពីសាស្ត្រាចារ្យជាតិនិងអន្តរជាតិ ការផ្លាស់ប្តូររបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗតាមរយៈការចុះកម្មសិក្សានៅក្រៅប្រទេស ទាំងនេះជាហេតុផល មួយចំនួនដែល និស្សិត បានជ្រើសរើសយកសាកលវិទ្យាល័យពុទ្ធិសាស្ត្រដើម្បីសិក្សាផ្នែកទន្តសាស្ត្រ។

ជាក់ស្តែងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំបញ្ជូននិស្សិតផ្នែក ទន្តសាស្ត្រចំនួន ១០នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ រយៈពេល ០២ សប្តាហ៍ នេះជាលើកទីបី ហើយ ដែលនិសិ្សតផ្នែក ទន្តសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen ។

 ការបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសមានគោលបំណង ដើម្បីឲ្យនិស្សិត ទទួលបានឱកាសក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលមានស្តង់ដា វិស័យសុខាភិបាលខ្ពស់ ដើម្បីឲ្យនិសិ្សតអាចអភិវឌ្ឍ សម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ និងដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត និងជាការចូលរួមដើម្បីកសាងទំនុកចិត្តប្រជាពលរដ្ឋកម្ពុជាលើគុណភាព វិស័យសុខាភិបាលនាថ្ងៃអនាគត ចៀសវាងការចំណាកស្រុកទៅ ក្រៅប្រទេសក្នុងការរកសេវាព្យាបាលជំងឺ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សានៅបរទេសសម្រាប់ពង្រឹងសមត្ថភាព និងអាជីពរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាពខ្ពស់នាពេលអនាគត។

JoomShaper