023 221 624 Monday – Saturday 8AM – 8 PM

A Career in Biomedical Equipment Technology

What do biomedical equipment technicians do?

If you are looking for a meaningful career that offers lifetime of opportunities, consider a career as a biomedical equipment technician (BMET) – an important and respected member of the healthcare team

BMETs are responsible for servicing and maintaining medical technology for hospitals and other healthcare facilities, manufacturers, and third-party service organizations around the world

Skilled technicians help acquire, install, use, maintain and train healthcare personnel on cutting-edge medical technology. They support medical staff in the use of the technology. BMETs also coordinate vendor contracts and play a key role in investigating device-related problems

U.S News & World Report Ranks Biomedical Equipment Technology a Top Career

What skills do I need?
  • Technical and problem-solving abilities
  • Mechanical aptitude and good hand-eye coordination
  • An interest in new technology, electro-mechanics, information technology, networking, and improving the future of healthcare delivery
  • Attention to detail, communication skills, and the ability to work as a team

Career Page Photo

What education and training do I need?

Many BMETs enter the profession with a two or three-year associate’s degree in Biomedical Equipment Technology, Electronics, or an engineering-related field. In many countries, four-year degree programs are also available. Some technicians with electronics education may train on the job.

I’m in high school. Why should I consider this career?

This profession truly can be your career opportunity for a lifetime. A three-year degree will qualify you for meaningful, satisfying entry-level jobs that offer good starting salaries. On-the-job training with few years of work experience and advanced degrees in IT, or Management will allow you to move up the career ladder. Long-term job outlooks are very strong.

Does this profession welcome mid-life career changers?

Definitely! Employers high value the maturity and experience that mid-life career changes offer. This field provides stability, job satisfaction, and opportunity for additional training and advancement that can expand your career options.

What are the benefits?
  • Salary and bonus benefits – these vary significantly based on duties, education, geography, skills, and qualifications. Salaries range from several hundred dollars for an entry-level BMET to a thousand dollar for a department director or manager.
  • Advanced opportunities – with training and education, there are significant opportunities for advancement as a supervisor, specialist, clinical engineer or information technologist.
  • Job satisfaction – BMETs find it professionally and personally rewarding to improve patient care and safety, and apply latest new medical technologies that save lives.
  • In-demand skills – BMETs are in demand throughout Cambodia and around the world, in large metropolitan areas, and in small towns – wherever healthcare technology is needed.
What’s the long-term outlook?

The number of jobs in Cambodia will increase significantly with the rapid expansion of Healthcare Facilities throughout the country. The demand for BMETs will keeping growing now that this profession has been recognized and accredited by Cambodian Ministry of Health and Ministry of Education. 

តើអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រធ្វើអ្វី?

បើសិនជាអ្នកកំពុងស្វែងរកអាជីពដ៏មានន័យមួយដែលផ្តល់ឱកាសច្រើននៅក្នុងឆាកជីវិត អ្នកគួរតែពិចារណាលើអាជីពជាអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ (BMET) ដែលជាសមាជិកដ៏សារសំខាន់ និងជាទីគោរពនៃអង្គភាពសុខភិបាល។ BMETs មានទំនួលខុសត្រូវលើសេវាកម្ម និងថែទាំបច្ចេកវិទ្យាវេជ្ជសាស្ត្រសំរាប់មន្ទីរពេទ្យ និង សេវាសុខាភិបាលផ្សេងៗ រោងចក្រ និងអង្គការសេវាកម្មដែលជាភាគីទីបីទូទាំងពិភពលោក។ អ្នកបច្ចេកទេសជំនាញជួយជាវ តំលើង ប្រើប្រាស់ ថែទាំ និងបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលទៅលើបច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ។ ពួកគេជួយបុគ្គលិកវេជ្ជសាស្ត្រក្នុងការប្រើបាស់បច្ចេកវិទ្យា។ BMETs ក៏ជាអ្នកសម្របសម្រួលកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ និងដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកកំហូចរបស់ឧបករណ៍។

សារព័ត៌មានសហរដ្ឋអាមេរិច និងរបាយការណ៍ពិភពលោក ដាក់ចំណាត់ថ្នាក់បច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រជាអាជីពល្អបំផុត

តើខ្ញុំត្រូវជំនាញអ្វីខ្លះ?
  • សមត្ថភាពបច្ចេកទេស និងដំណោះស្រាយបញ្ហា
  • ឈ្លាសវៃអំពីមេកានិច និងសមត្ថភាពដៃ និងភ្នែកធ្វើការស្រុះគ្នាល្អ
  • ចំនាប់អារម្មណ៍ជាមួយបច្ចេកវិទ្យា អេឡិចត្រូមេកានិច ព័ត៌មានវិទ្យា Networking និង ការលើកកំពស់ការផ្តល់សេវាសុខាភិបាលទៅអនាគត
  • យកចិត្តទុកដាក់ល្អិតល្អន់ ជំនាញខាងទំនាក់ទំនង និងសមត្ថភាពធ្វើការជាក្រុម

Career Page Photo

តើកំរិតវប្បធម៌ និងការបណ្តុះបណ្តាលអ្វីដែលខ្ញុំត្រូវការ?

អ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រជាច្រើនមានវិជ្ជាជីវៈថ្នាក់បរិញ្ញាបត្ររងរយៈពេល២ ឫ៣ឆ្នាំ សំរាប់មុខវិជ្ជាបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ អេឡិចត្រូនិច ឫវិស្វករជំនាញដែលទាក់ទងបរិក្ខារវេជ្ជសាស្ត្រ។ សំរាប់បណ្តាប្រទេសផ្សេងៗ កម្មវិធីសិក្សាអាចចំនាយពេល៤ឆ្នាំ។ អ្នកបច្ចេកទេសអេឡិចត្រូនិចខ្លះ អាចទទួលការបណ្តុះបណ្តាលបន្ថែមជាមួយការងារទាក់ទងនឹង បរិក្ខារវេជ្ជសាស្ត្រនេះ។

ខ្ញុំជាសិស្សថ្នាក់វិទ្យាល័យ ហេតុអ្វីត្រូវពិចារណាលើអាជីពនេះ?

មុខវិជ្ជានេះពិតជាអាចផ្តល់ឱកាសការងារនៅក្នុងឆាកជីវិតរបស់អ្នក។ ថា្នក់បរិញ្ញាបត្ររង៣ឆ្នាំនេះនឹងសាងគុណភាពអោយខ្លួនអ្នកសំរាប់ការផ្តើមធ្វើការងារតំបូងប្រកបដោយអត្ថន័យ និងភាពរីករាយជាមួយនឹងប្រាក់បៀវត្ស៍ដ៏ល្អប្រសើរ។ ការបណ្តុះបណ្តាលជាមួយការងារជាក់ស្តែងរយៈពេល២ ឫ៣ឆ្នាំនៃបទពិសោធន៍ការងារ និងព័ត៌មានវិទ្យាថ្មីៗ ឫជំនាញគ្រប់គ្រងនឹងធ្វើអោយអ្នកអភិវឌ្ឍន៍ខ្លួនបន្ថែម។ ទស្សនវិស័យការងារយូរអង្វែងពិតជាមានលទ្ធផលយ៉ាងល្អប្រសើរ។

តើមុខជំនាញនេះសមស្របជាមួយមនុស្សវ័យកណ្តាលដែលចង់ផ្លាស់ប្តូរអាជីពដែរឺទេ?

ត្រឹមត្រូវណាស់! មនុស្សវ័យកណ្តាលដែលចង់ផ្លាស់ប្តូរអាជីពមកជំនាញនេះពិតជាសមស្រប។ មុខជំនាញនេះផ្តល់ភាពស្ថិតស្ថេរ រីករាយនឹងការងារ ហើយនិងឱកាសសំរាប់ការហ្វឹកហាត់បន្ថែម និងភាពរីកចំរើនដែលអាចបង្កើនជំរើសសំរាប់អាជីពរបស់អ្នក។

តើអត្ថប្រយោជន៍អ្វីដែលអ្នកនឹងទទួល?
  • ប្រាក់បៀវត្ស៍ និងប្រាក់រង្វាន់៖ ទាំងនេះ គឺយោងតាមតួនាទី កំរិតវប្បធម៌ ភូមិសាស្រ្ត ជំនាញ និងគុណភាពការងារ។ ប្រាក់បៀវត្ស៍ចន្លោះពី ២០០ទៅ៣០០ដុល្លារសំរាប់ការចាប់ផ្តើមការងារតំបូង និង ១០០០ដុល្លារសំរាប់តួនាទីជាអ្នកដឹកនាំផ្នែក ឫអ្នកគ្រប់គ្រង។
  • ឱកាសអភិវឌ្ឍន៍ខ្លួន៖ ជាមួយការបណ្តុះបណ្តាល និងការអប់រំ មានឱកាសសំខាន់ៗសំរាប់ក្លាយតំណាងអ្នកគ្រប់គ្រង អ្នកឯកទេស វិស្វករបរិក្ខារជីវវេជ្ជសាស្ត្រ ឫអ្នកបច្ចេកទេសព៍ត៌មានវិទ្យា។
  • ភាពរីករាយនឹងការងារ៖ អ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រត្រូវបានអោយតំលៃដោយសារវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈ ព្រោះបានជួយអោយភាពល្អប្រសើរក្នុងការព្យាបាល និងសុវត្ថិភាព ក៏ដូចជាបច្ចេកកវិទ្យាព្យាបាលថ្មីៗដើម្បីជួយសង្គ្រោះជវិត។
  • ជំនាញដ៏ចាំបាច់៖ អ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រកំពុងត្រូវចាំបាច់ទូទាំងប្រទេសកម្ពុជា និងពិភពលោក មិនថាទីក្រុងធំៗ និងទីប្រជុំជនតូចៗ បច្ទេកទេសវិទ្យាសុខាភិបាលគឺត្រូវការចាំបាច់បំផុត។
អ្វីទៅចក្ខុវិស័យយូរអង្វែង?

បរិមាណការងារនៅប្រទេសកម្ពុជានឹងកើនឡើងជាមួយនិងការរីកដុលដាលនៃសេវាសុខាភិបាលពាសពេញផ្ទៃប្រទេស។ តំរូវការនៃវត្តមានអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រនឹងនៅតែបន្តមាននាពេលបច្ចុប្បន្ន អ្នកមានវិជ្ជជីវជំនាញនេះ ត្រូវបានទទួលស្គាល់ និងអោយតំលៃពីក្រសួងសុខភិបាល និងក្រសួងអប់រំ៕

Read 281 times
JoomShaper